ពលករ​ខ្មែរ ប្តឹង​ក្រុមហ៊ុន​អាហារ​សមុទ្រ​ថៃ និង​អាមេរិក​ ដើម្បី​ឲ្យ​បញ្ឈប់​​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម

លោក ​បាន​ថ្លែង​ថា៖ «ក្នុង​ចិត្ត​នឹក​ស្រមៃ​ថា ​នឹង​មាន​ការងារ​ធ្វើ​បាន​ប្រាក់​ខែ​ច្រើន​ជួយ​ស្ដារ​ជីវភាព​ឲ្យ​បាន​រស់នៅ​ ឲ្យ​សុខ​ស្រួល​ ប៉ុន្តែ​គ្រាន់​តែ​ចាប់​ផ្តើម​ធ្វើការ​បាន​ប៉ុន្មាន​ថ្ងៃ​ ខ្ញុំ​អស់​​សង្ឃឹម​ក្នុង​ជីវិត​ដោយ​សារ​តែ​គេ​បង្ខំ​ឲ្យ​ធ្វើការ​ពុំ​មាន​ ពេល​ឈប់​សម្រាក ​គឺ​ធ្វើ​មួយ​អាទិត្យ​ ពេញ​មួយ​អាទិត្យ​ ហើយ​​បង្ខំ​ឲ្យ​ធ្វើការ​ថែម​ម៉ោង​ទៀត»
23
មិថុនា

ពលករ​ខ្មែរ ប្តឹង​ក្រុមហ៊ុន​អាហារ​សមុទ្រ​ថៃ និង​អាមេរិក​ ដើម្បី​ឲ្យ​បញ្ឈប់​​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម

បុរស អាយុ ៤១ ឆ្នាំ ដែលមានកូនបីនាក់ ប្រពន្ធធ្វើការជាគ្រូបង្រៀនផ្នែកភាសាខ្មែរ នៅថ្នាក់អនុវិទ្យាល័យរូបនេះបានសម្រេចកាន់លិខិតឆ្លងដែនរបស់ ខ្លួនចាក់ចេញពីស្រុកកំណើត និងប្រពន្ធកូនដើម្បីទៅធ្វើការនៅប្រទេសថៃ តាមរយៈក្រុមហ៊ុន មែនផោវ័រ នៅក្នុងឆ្នាំ២០១១ លោកបានធ្វើដំណើរជាមួយប្រជាពលរដ្ឋខ្មែរ៨០នាក់ផ្សេងទៀត តាមច្រកអន្តរជាតិប៉ោយប៉ែត។ ក្រោយពីឆ្លងព្រំដែនមានរថយន្តរបស់ជនជាតិថៃ បានរង់ចាំទទួលដឹកបន្តរហូតទៅដល់ខេត្តសុងខ្លា ជាប់នឹងព្រំដែនប្រទេសម៉ាឡេស៊ី។
លោក បានថ្លែងថា៖ «ក្នុងចិត្តនឹកស្រមៃថា នឹងមានការងារធ្វើបានប្រាក់ខែច្រើនជួយស្ដារជីវភាពឲ្យបានរស់នៅ ឲ្យសុខស្រួល ប៉ុន្តែគ្រាន់តែចាប់ផ្តើមធ្វើការបានប៉ុន្មានថ្ងៃ ខ្ញុំអស់សង្ឃឹមក្នុងជីវិតដោយសារតែគេបង្ខំឲ្យធ្វើការពុំមាន ពេលឈប់សម្រាក គឺធ្វើមួយអាទិត្យ ពេញមួយអាទិត្យ ហើយបង្ខំឲ្យធ្វើការថែមម៉ោងទៀត»។
ការ ធ្វើដំណើរចាកចោលស្រុកកំណើតជាលើកដំបូង លោកត្រូវបានក្រុមហ៊ុនយកទៅឲ្យរស់នៅផ្ទះជួលមួយដែលតម្លៃ៨០០បាត (ប្រាក់ថៃ) ក្នុងមួយខែ ដែលមានតែសម្បកផ្ទះតែប៉ុណ្ណោះ ហើយផ្ទះដែលលោកស្នាក់នៅត្រូវដូរមួយខែ ឬក៏ពីរខែម្តង ដោយលោកពុំដឹងមូលហេតុ។
លោក បានថ្លែងថា៖ «នៅពេលដែលយើងចូលធ្វើការ គេថា ធ្វើនៅក្នុងរោងចក្របង្គា ក្រោយពីយើងចូលធ្វើការភ្លាមក្រុមហ៊ុនគេដកលិខិតឆ្លងដែនរបស់ ពួកខ្ញុំទុក។ ហើយការងារដែលខ្ញុំធ្វើគ្មានថ្ងៃឈប់សម្រាក និងថែមម៉ោងរាល់ថ្ងៃគឺបានប្រាក់ខែតែ៦០០០បាត ប៉ុណ្ណោះ ដែលពីការសន្យារបស់ក្រុមហ៊ុនគេថា មួយខែរកបាន១ម៉ឺនបាត»។

អានបន្ថែម៖ ចុចទីនេះ

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...