ពលរដ្ឋខ្មែរ​ជាង​ ៨០ភាគរយ​ចេញទៅបោះឆ្នោត​រើស​តំណាង​ខ្លួន​ក្នុង​ថ្នាក់​មូលដ្ឋាន

ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ថ្លែង​ថា​ ការ​ចេញ​ទៅ​បោះឆ្នោត​របស់​​ប្រជាពលរដ្ឋ​មាន​ចំនួន​ជាង​ ៨០​ភាគរយ​ ដែល​បង្ហាញ​ថា​ ប្រជាពលរដ្ឋ​មាន​ឆន្ទៈ​ក្នុង​ការ​ប្រើ​សិទ្ធិ​រើស​តំណាង​របស់​ខ្លួន​ និង​ពេញ​ចិត្ត​ចំពោះ​ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ ​
04
មិថុនា

ពលរដ្ឋខ្មែរ​ជាង​ ៨០ភាគរយ​ចេញទៅបោះឆ្នោត​រើស​តំណាង​ខ្លួន​ក្នុង​ថ្នាក់​មូលដ្ឋាន

ប្រជាពលរដ្ឋ ខ្មែរ ដែល មាន សិទ្ធិ បោះឆ្នោត បាន ចេញទៅ បោះឆ្នោត តាម ការិយាល័យ បោះឆ្នោត នានា នៅ តាម ទី វត្តអារាម សាលារៀន និង ដង ផ្លូវ សាធារណៈ មួយ ចំនួន។ ក្រុម អ្នក សង្កេត ការណ៍ បោះឆ្នោត ថ្លែង ថា ការ ចេញ ទៅ បោះឆ្នោត របស់ប្រជាពលរដ្ឋ មាន ចំនួន ជាង ៨០ ភាគរយ ដែល បង្ហាញ ថា ប្រជាពលរដ្ឋ មាន ឆន្ទៈ ក្នុង ការ ប្រើ សិទ្ធិ រើស តំណាង របស់ ខ្លួន និង ពេញ ចិត្ត ចំពោះ ការបោះឆ្នោត ជ្រើស រើស ក្រុមប្រឹក្សា ឃុំ-សង្កាត់។

ទោះបី មាន សារ គំរាមកំហែង ខាង នយោបាយ នានា ទាក់ ទិន ការ ផ្ទុះ សង្គ្រាម ដែល ធ្វើ ឡើង នៅ មុន ការ បោះឆ្នោត ឃុំ ប្រឹក្សា ឃុំ-សង្កាត់ ប្រជាពលរដ្ឋ ដែល មាន សិទ្ធិ បោះឆ្នោត ជាង ៨០ ភាគរយ នៃ ចំនួន អ្នក បាន ចុះ បញ្ជី ឈ្មោះ ចំនួន ៧ លាន ៨ សែន នាក់ បាន ចេញ ទៅ បោះ ឆ្នោត ឃុំ-សង្កាត់ ដែល បាន រៀបចំ នៅ ថ្ងៃ ទី ៤ ខែ មិថុនា ជា មួយ បរិយាកាស ស្ងប់ ស្ងាត់ គ្មាន ការ ប៉ះទង្គិច ខាង នយោបាយ ណា មួយ ឡើយ។ នេះ បើ តាម ការ បញ្ជាក់ ពី ក្រុម អ្នកសង្កេតការណ៍ បោះឆ្នោត នៅ កម្ពុជា។

ប្រជា ពលរដ្ឋ ម្ចាស់ឆ្នោត និងអាជ្ញាធរ រង់ចាំ នៅ ក្រៅ ការិយាល័យ បោះឆ្នោត ខណៈពេល មន្ត្រីគ.ជ.ប និងអ្នកសង្កេតការ កំពុងរាប់សន្លឹក ឆ្នោតនៃ ការ បោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់អណត្តិទី៤ នៅរាជធានី ភ្នំពេញ , នៅ ថ្ងៃ ទី០៤ ខែមិថុនា ឆ្នាំ២០១៧។ (អូន ឆេង ប៉រ/VOA)

ការ បោះ ឆ្នោត ឃុំ-សង្កាត់ នៅ ថ្ងៃ អាទិត្យ បាន ចាប់ផ្ដើម ឡើង នៅ ម៉ោង ៧ ព្រឹក និង បញ្ចប់ ទៅ នៅ ម៉ោង ៣រសៀល នៅ ក្នុង ឃុំ -សង្កាត់ ចំនួន១៦៤៦ ក្នុង ទូទាំង ប្រទេស កម្ពុជា។

លោក មឿន តុលា នាយក ប្រតិបត្តិ នៃ មជ្ឈមណ្ឌល សម្ព័ន្ធ ការងារ និង សិទ្ធិ មនុស្ស ហៅ កាត់ ថា (Central) ដែល កំពុង ឃ្លាំមើល ការ បោះឆ្នោត ជាមួយ អង្គការ សង្គម ស៊ីវិល ផ្សេងទៀត តាម អ្វី ដែល គេ ស្គាល់ ថា ជា បន្ទប់ ស្ថានការណ៍ បោះឆ្នោត បាន ថ្លែង តាម សេចក្ដីថ្លែងការណ៍ រួម របស់ ក្រុម អ្នក សង្កេតការណ៍ទៅកាន់ អ្នកសារព័ត៌មាន និង អ្នក តាមដាន ការបោះឆ្នោត ផ្សេងទៀត នៅ ក្នុង សន្និសីទ ព័ត៌មានស្ដីពី ការ វាយ តម្លៃ លើ ស្ថានភាព ថ្ងៃ បោះឆ្នោត ថា ក្រុម អ្នកសង្កេតការណ៍ មានការ សាទរ ចំពោះ ចំនួននៃ ការ ចេញ មក បោះឆ្នោត នា ថ្ងៃ អាទិត្យ នេះ ទោះ ជា មាន បញ្ហា មិន ប្រក្រតី តិច តួច បាន កើតឡើង។

«ជា រួម អង្គការ សង្គម ស៊ីវិល នៃ បន្ទប់ ស្ថានការណ៍ ស្តីពី ការ បោះឆ្នោត ឆ្នាំ ២០១៧ សូម អបអរសាទរ ចំពោះ ការ ចេញ ទៅ បោះឆ្នោត របស់ ប្រជាពលរដ្ឋ ច្រើន ជាង ៨០ ភាគរយ នៃ ប្រជាពលរដ្ឋ នៅ ក្នុង បញ្ជី បោះឆ្នោត នា ថ្ងៃ នេះ»។

លោក សំ គន្ធាមី នាយក ប្រតិបត្តិ គណៈកម្មាធិការ អព្យាក្រឹត និង យុត្តិធម៌ ដើម្បី ការ បោះឆ្នោត ដោយ សេរី និង ត្រឹមត្រូវ នៅ កម្ពុជា ហៅ កាត់ ថា (និកហ្វិច) ថ្លែង ថា តាម ការ ឲ្យ ដឹង ពី គណៈកម្មាធិការ ជាតិ រៀបចំ ការ បោះឆ្នោត (គ.ជ.ប) មាន ពលរដ្ឋ ចំនួន ជិត ៨៥ ភាគរយ នៃ អ្នក ដែល បាន ចុះ បញ្ជី បាន ទៅ បោះឆ្នោត។

លោក ថា ការ គំរាមកំហែង ពី សង្គ្រាម គ្មាន ឥទ្ធិពល អ្វី មក លើ អ្នកបោះឆ្នោត ព្រោះ ពួកគាត់ បាន យល់ ពី តម្លៃ នៃ សន្លឹក សំងាត់ របស់ ពួកគាត់។

«ទោះបី ជា មាន ការទិញទឹកចិត្ត ឬ ដោយ សម្ភារៈ ដោយ ប្រាក់ កាក់ ក៏ដោយ គឺ គាត់ យល់ ពី តម្លៃ នៃ សន្លឹក ឆ្នោត គាត់ ច្បាស់ ណាស់ ហើយ គាត់ ពេញចិត្ត ហ្នឹង ដំណើរ ការ បោះឆ្នោត ជាពិសេស ការ ជ្រើស រើស ក្រុមប្រឹក្សា ឃុំ-សង្កាត់។ នេះ យើង ពិនិត្យ មើល នេះ ជា ឆន្ទៈ របស់ អ្នកបោះឆ្នោត ដែល អញ្ជើញ មក ច្រើន យ៉ាង ហ្នឹង»។

ក្រុម អ្នក សង្កេតការណ៍ បោះឆ្នោត បាន ឲ្យដឹង ថា ការិយាល័យ ភាគច្រើន បាន ប្រព្រឹត្ត ទៅ ដោយ រលូន សុវត្ថិភាព និង សន្តិវិធី តែ ក៏ មាន ភាព មិន ប្រក្រតី បន្តិច បន្តួច ក្នុង ដំណើរ ការ បោះឆ្នោត នេះ ផង ដែរ។ ភាព មិន ប្រក្រតី ទាំងនោះ រួមមាន ការ ខ្វះខាត សម្ភារៈ បោះឆ្នោត ក្នុង ការិយាល័យ ខ្លះ វត្តមាន របស់ អាជ្ញាធរ គ្មាន ភារកិច្ច ក្នុង បរិវេណ ការិយាល័យ បោះឆ្នោត។ នេះ បើ តាម សេចក្តីថ្លែងការណ៍ រួម របស់ ក្រុម អ្នក សង្កេត ការណ៍ បោះឆ្នោត ដែល ចេញផ្សាយ ជា សាធារណៈ នា រសៀល ថ្ងៃ អាទិត្យ នេះ។

សេចក្ដីថ្លែងការណ៍ បាន សរសេរ ក្នុង ន័យ ដើម ថា៖

«ជាក់ស្ដែង អ្នកសង្កេតការណ៍ បោះឆ្នោត ប្រចាំ ឃុំ ព្រែក ដាច់ និង ឃុំ ព្រែក ទន្លាប់ ស្រុក លើក ដែក ខេត្ត កណ្ដាល បាន រង ការ គំរាមកំហែង ពី អាជ្ញាធរ រហូតដល់ បោះបង់ ការ ចូលរួម សង្កេតការណ៍ បោះឆ្នោត»។

(ពីឆ្វេងទៅស្តាំ) លោក អំ សំអាត អ្នកគ្រប់គ្រង បច្ចេកទេសស៊ើបអង្កេត នៃអង្គការ លីកាដូ លោក មឿន តុលា នាយក ប្រតិបត្តិ នៃ មជ្ឈមណ្ឌល សម្ព័ន្ធ ការងារ និង សិទ្ធិ មនុស្ស ហៅ កាត់ ថា (Central) លោក គល់ បញ្ញា នាយក ប្រតិបត្តិ នៃ អង្គារ ឃ្លាំ មើល ការ បោះឆ្នោត Comfrel

លោក គល់ បញ្ញា នាយក ប្រតិបត្តិ នៃ អង្គារ ឃ្លាំ មើល ការ បោះឆ្នោត Comfrel ថ្លែង ក្នុង សន្និសីទ ព័ត៌មាន ដដែល នោះ ថា អ្នក សង្កេត ការណ៍ ចំនួន ១២ រូប ដែល ត្រូវ បាន ទទួលស្គាល់ ដោយ គ.ជ.ប ត្រូវ ក្រុម អាជ្ញាធរ ហាម ឃាត់ មិន ឲ្យ ចូល សង្កេតការណ៍ និង បាន បង្ខំ ឲ្យ ពួកគេ ផ្ដិត មេដៃ យល់ព្រម បញ្ឈប់ សកម្មភាព សង្កេតការណ៍។ លោក ថា ហេតុការណ៍ នេះ បាន កើតឡើង តាំង ពី យប់ ថ្ងៃ សៅរ៍។

«យប់ មិញ ហ្នឹង គឺថា មាន អាជ្ញាធរ បាន ឃាត់ ខ្លួន ហើយ ណែនាំ ឲ្យ អ្នកសង្កេតការណ៍ យើង ហ្នឹង ធ្វើ ជា កំណត់ហេតុ លិខិត ថា ឈប់ ធ្វើ កិច្ច ការ ងារ សង្កេតការណ៍ បោះឆ្នោត រហូតដល់ មាន ផ្ដិត មេដៃ មាន អី ទៀត»។

លោក បាន បន្ត ថា ក្រុម អ្នកសង្កេតការណ៍ បន្ត ឃ្លាំ មើល សកម្មភាព មិន ប្រក្រតី ក្នុង ឃុំ ទាំង ពីរ នេះ ហើយ នឹង ប្ដឹង ទៅ គ.ជ.ប ប្រសិនបើ រក ឃើញ ករណី មិន ប្រក្រតី ធ្ងន់ធ្ងរ បាន កើត ឡើង ក្នុង ពេល និង ក្រោយ ការបោះឆ្នោត។

ក្រៅពី ការ រារាំង អ្នកសង្កេតការណ៍ នេះ ក្រុម អ្នកឃ្លាំមើល ការបោះឆ្នោត កម្ពុជា បាន ឲ្យ ដឹង ថា ក៏ មាន ការ រារាំង ពី ក្រុម អាជ្ញាធរ មិន ឲ្យ អ្នកសារព័ត៌មាន ឲ្យ ចូល ក្នុង ការិយាល័យ បោះឆ្នោត ក្នុង ពេល រាប់ សន្លប់ ឆ្នោត ដែល ជា ការ ប្រឆាំង នឹង បទបញ្ញត្តិ របស់ គ.ជ.ប។

ពួកគេ ក៏បាន សង្កេត ឃើញ ថា ប្រជា ពលរដ្ឋ ចង់ មើល ដំណើរ ការ រាប់ សន្លឹក ឆ្នោត នៅ តាម ការិយាល័យ ភាគច្រើន ប៉ុន្តែ ការ អនុវត្តន៍ បទ បញ្ជា និង នីតិវិធី ក្នុង ការ ដំណើរ រាប់ សន្លឹកឆ្នោត ដែល តម្រូវឲ្យ ប្រជាពលរដ្ឋ ចេញទៅ ទីតាំង ការិយាល័យ បោះ ឆ្នោត ធ្វើ ឲ្យ ប្រជាពលរដ្ឋ មិន សប្បាយចិត្ត។

ក្រុម អ្នកសង្កេតការណ៍ បាន ឲ្យដឹង ទៀត ថា ពួកគេ នឹង ធ្វើ ការ ស្រាវជ្រាវ អំពីអវត្តមាន អ្នក បោះ ឆ្នោត ដល់ មួយ លាន នាក់ ដែល មិន បាន ចេញ ទៅ បោះឆ្នោត នា ថ្ងៃ អាទិត្យ នេះ ផង ដែរ។

គណបក្ស ប្រជាជន កម្ពុជា ឈ្នះ អាសនៈ ជា មេឃុំ ចៅសង្កាត់ ជាង ១៥៩០ ឃុំ កាល ពី ការ បោះឆ្នោត ឆ្នាំ២០១២ នៅ អាណត្តិទី៣។ គណបក្ស ជំទាស់ ទទួល បាន តែ ៤០ អាសនៈ ជា មេឃុំ និង ចៅសង្កាត់ តែ ប៉ុណ្ណោះ។

ការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ មាន ទំនាក់ទំនង ដល់ ការ ឡើង កាន់ កាប់ ស្ថាប័ន ព្រឹទ្ធសភា ព្រោះ គណបក្ស នយោបាយ ណា ដែល ទទួល បាន សមាជិក ក្រុមប្រឹក្សា ច្រើន នៅ ថ្នាក់ ឃុំ-សង្កាត់ នឹង មាន លទ្ធភាព គ្រប់គ្រង ស្ថាប័ន ព្រឹទ្ធសភា។ សមាជិក ក្រុមប្រឹក្សា ឃុំ-សង្កាត់ ម្នាក់ៗ នឹង ក្លាយ ជា «អង្គ បោះឆ្នោត» ដើម្បី ជ្រើសរើស សមាជិក ព្រឹទ្ធសភា៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...