អង្គការសង់ត្រាល់អំពាវនាវឱ្យក្រសួងការងារពិនិត្យមើលស្ថានភាពការងារបន្ទាប់ពីមានការដួលសន្លប់ជាច្រើននៅរោងចក្រ ស្តារីត

30
ឧសភា

អង្គការសង់ត្រាល់អំពាវនាវឱ្យក្រសួងការងារពិនិត្យមើលស្ថានភាពការងារបន្ទាប់ពីមានការដួលសន្លប់ជាច្រើននៅរោងចក្រ ស្តារីត

នៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០១៨ កម្មករបានដួលសន្លប់ជាបន្តបន្ទាប់គ្នាជាច្រើនបានកើតឡើងនៅរោងចក្រ ស្តារីត នៅ ស្រុកអង្គស្នួល ខេត្តកណ្តាល។ អង្គការសង់ត្រាល់សូមទទូចស្នើរដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជូន អធិការការងារធ្វើការពិនិត្យរោងចក្រស្តារីត លើបញ្ហាសុខភាព សុវត្ថិភាព និងលក្ខខណ្ឌការងាររបស់កម្មករដែលធ្វើការនៅរោងចក្រនោះតាមមាត្រា ២៣៣ នៃច្បាប់ការងារ។

ស្តារីតគឺជារោងចក្រថ្មីមួយ បានចុះឈ្មោះជាសមាជិករបស់ GMAC នៅថ្ងៃទី ៩ ខែខែកុម្ភៈ ឆ្នាំ២០១៨។ រោងចក្រនេះគឺជាផ្នែកមួយនៃក្រុមហ៊ុនធំជាងនេះដែលឈ្មោះថា ស្តារីតអន្តរជាតិ (Starite International Ltd) ដែលមានមូលដ្ឋាននៅប្រទេសហុងកុង។ ក្រុមហ៊ុនស្តារីតអន្តរជាតិមានរោងចក្រនៅកម្ពុជា ប្រទេសវៀតណាម ហុងកុង តៃវ៉ាន់ និង ចិន។ រោងចក្រ ស្តារីត នៅកម្ពុជាផលិត កាតាប និងកាបូបស្ពាយ។ តាមរយៈទិន្នន័យដឹកជញ្ជូនបានបង្ហាញថាស្តារីតអន្តរជាតិបានធ្វើការនាំចេញ កាតាបនិងកាបូបស្ពាយពីប្រទេសវៀតណាមទៅម៉ាកមួយចំនួន រួមមាន Under Armour, 5.11 Inc., All-Star Sports, Gear for Sports, Ju-Ju-Be, Osprey and Victorniox នៅក្នុងឆ្នាំ២០១៨។

យើងតាមរយៈបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថាកម្មករ២០០នាក់បានដួលសន្លប់ជាបន្តបន្ទាប់នៅក្នុងរោងចក្រនេះ។ អង្កការសង់ត្រាល់បានជួបជាមួយកម្មករប្រមាណ៦០នាក់សម្រាកនៅនៅមន្ទីរពេទ្យបង្អែកនិង មន្ទីសម្រាកព្យាបាលឯកជន ដែលកម្មករភាគច្រើនជាស្រ្តី។ កម្មករបានប្រាបមកអង្គការសង់ត្រាល់ថាករណីដួលសន្លប់ បានកើតឡើងនៅក្នុងដំណាក់កាលបីផេ្សងៗគ្នា។ ក្រុមទីមួយបានដួលសន្លប់មកពីផ្នែកដេរ។ ក្រុមទីពីរបានបន្តដួលសន្លប់បន្តិចក្រោយមក។ ក្រុមទីបីបានសន្លប់បន្ទាប់ពីបានជួយមិត្តរួមការងាររបស់ពួកគេ។ មូលហេតុច្បាស់លាស់នៃការដួលសន្លប់មិនទាន់ដឹងច្បាស់នៅឡើយទេ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថាការដួលសន្លប់ជាច្រើនបានកើតទ្បើងបន្ទាប់ពីការ ការជះ ចំហាយក្លិនម្យ៉ាងពីអគារក្បែរនោះ។ កម្មករបានប្រាប់អង្គការសង់ត្រាលថាចំហាយក្លិននោះចេញពីសារធាតុគីមីម្យ៉ាងដែលត្រូវបានគេបាញ់។

ការដួលសន្លប់ជារឿងធម្មតាបានកើតនៅក្នុងរោងចក្រនៅកម្ពុជា ពីព្រោះសីតុណ្ហភាពនៅកន្លែងការងារក្តៅ កង្វះខ្យល់ចេញចូល គ្រាប់គ្រាន់ កង្វះអនាម័យ និងកង្វះអាហាររូបត្ថម្ភដែលបណ្តាលមកពីប្រាក់ឈ្នួលទាប។ បេទ្បាជាតិរបបសន្តិសុខសង្តមបានរាយការណ៍ថាកម្មករ ១៦០៣នាក់ បានដួលសន្លប់នៅកន្លែងការងារនៅឆ្នាំ២០១៧។ កម្មករដែលបានប្រាប់ អង្គការសង់ត្រាល់បាននិយាយថាលក្ខខណ្ឌការងារនៅរោងចក្រស្តារីត គឺក្តៅខ្លាំងនិង មិនទទួលខ្យល់ត្រជាក់ហើយ គ្រាន់តែមានបង្អួចសម្រាប់ខ្យល់ចេញចូលប៉ុណ្ណោះ។ យោងតាមមាត្រា ២២៩ នៃច្បាប់ស្តីពីការងារ បញ្ជាក់ថាគ្រឹះស្ថាននិងកន្លែងធ្វើការទាំងអស់ត្រូវតែ បង្ករលក្ខណៈការពារសុខភាពសុវត្ថិភាពដល់កម្មករ។ ប្រកាស ១២៥/០១ និង ១៤៧/០២ តម្រូវឱ្យនិយោជកធានាសីតុណ្ហភាពនៅក្នុងកន្លែងការងារនៅអោយបានសមស្របណាមួយ សម្រាប់កម្មករនិងធានាថាកន្លែងធ្វើការទាំងអស់គឺមានខ្យល់ចេញចូលឲ្យបានគ្រប់គ្រាន់។ មាត្រា ៤ នៃប្រកាសលេខ ៣០៧/០៧ តម្រូវឲ្យមានការគ្រប់គ្រង់សារធាតុគីមីសម្រាប់ប្រើប្រាស់នៅក្នុងទីកន្លែងដាច់ដោយទ្បែកពីគ្នា ដោយហាមមិនឲ្យមានការបំភាយទៅទីកន្លែងដ៏ទៃទៀត។ ការរំលោភលើមាត្រា ២២៩ ឬបទបញ្ជាណាមួយនៃប្រកាសទាំងនេះអាចត្រូវផ្តន្ទាទោសពិន័យជាប្រាក់ឈ្នួលប្រចាំថ្ងៃចាប់ពី ៣០ ថ្ងៃទៅ ១២០ ថ្ងៃក្រោយយោង មាត្រា ៣៧៥ និងមាត្រា ៣៧៦ នៃច្បាប់ស្តីពីការងារ។

អង្គការសង់ត្រាល់ សូមទទូចស្នើរទៅ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបញ្ជូនអធិការការងារធ្វើ ការពិនិត្យរោងចក្រស្តារីត លើបញ្ហាសុខភាព សុវត្ថិភាពនិងលក្ខខណ្ឌការងាររបស់កម្មករដែលធ្វើការនៅរោងចក្រនោះដោយយោងតាមមាត្រា ២៣៣ នៃច្បាប់ស្តីពីការងារ ដើម្បីស្វែងរកមូលហេតុឫសគល់នៃមូលហេតុដែលកើតទ្បើង និងធានាថារោងចក្រនេះអនុវត្តអោយបាន តឹងរឹងនូវច្បាប់ស្តីពីការងារ និងប្រកាសដែលពាក់ព័ន្ធ។ កម្មករដែលបានអវត្តមានបំពេញការងារ ដោយសារហេតុការណ៍នេះត្រូវទទួលប្រាក់ឈ្នួលធម្មតា ហើយកម្មករដែលបានអវត្តមានបំពេញការងារ ក្នុងរយៈពេលជាងបួនថ្ងៃដោយសារហេតុការណ៍នេះត្រូវទទួលសំណងតាមមាត្រា ២៥២ នៃច្បាប់ស្តីពីការងារ។

សម្រាប់ពត៍មានបន្ថែមសូមធ្វើការទំនាក់ទំទងមកកាន់ លោក ឃុន ថារ៉ូ អ្នកសម្របសម្រួល អង្គការសង់ត្រាល់ តាមរយៈអ៊ីម៉ែល [email protected] ឬលេខទូរសព្ទ័ ០៨៩ ៧៥៧ ៨៣៧ ឫ លោក Patrick Lee តាមរយៈអ៊ីម៉ែល [email protected] ឬលេខទូរសព្ទ័ ០១១ ៦៦១ ០៨១។

ទាញយកសេចក្តីថ្លែងការណ៍ នៅទីនេះ

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...