20
មីនា

សេចក្តីថ្លែងការណ៍រួមការព្រួយបារម្ភចំពោះសេចក្តីសម្រេចជាផ្លូវការនៃដំណើរការនីតិវិធីព្យួរជាបណ្តោះអាសន្ននៃប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប សម្រាប់ប្រទេសកម្ពុជា

អង្គការ សមាគម សហជីព សហគមន៍ និងប្រជាពលរដ្ឋខ្មែរមួយចំនួនមានការសោកស្តាយនិងព្រួយបារម្ភយ៉ាងខ្លាំងចំពោះសហភាពអឺរ៉ុបដែលចាប់ផ្តើមនីតិវិធីក្នុងការព្យួរបណ្តោះអាសន្ន​នូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។

សហភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភចំពោះការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលរួមបញ្ចូលទាំងការបង្ក្រាបគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងលំហសង្គមស៊ីវិលក្នុងអំឡុងពេលបោះឆ្នោតសកលនាខែកក្កដា ឆ្នាំ២០១៨។ សហភាពអឺរ៉ុបបានក្រើនរំលឹកជារឿយៗដល់កម្ពុជា​ថាការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋរួមទាំងសិទ្ធិការងារ គឺជាលក្ខខណ្ឌសំខាន់ក្នុងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធខាងលើ។ ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ ការគោរពសិទិ្ធមនុស្ស និងនីតិរដ្ឋនៅកម្ពុជា នៅខែកក្កដា ឆ្នាំ២០១៨ សហភាពអឺរ៉ុបបានធ្វើការវាយតម្លៃស្ថានភាពសិទិ្ធមនុស្ស និងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា ហើយបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា បំពេញលក្ខខណ្ឌមួយចំនួនដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេស។ បន្ទាប់មក នៅថ្ងៃទី១១ ​ខែកុម្ភៈ ឆ្នាំ២០១៩ ដោយបានពិនិត្យ និងវាយតម្លៃពីភាពបរាជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបំពេញកាតព្វកិច្ចក្រោមកិច្ចព្រមព្រៀង EBA និងការបន្តធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គណៈកម្មការសហភាពអឺរ៉ុប បានប្រកាសជាផ្លូវការអំពីការចាប់ផ្តើមដំណើរការព្យួរ   បណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា។

ក្នុងនាមជាអ្នកលើកស្ទួយ និងការពារសិទ្ធិមនុស្សជាមូលដ្ឋាននិងសិទ្ធិការងារ យើងយល់យ៉ាងច្បាស់អំពីគោលជំហរ និងការសម្រេចរបស់សហភាពអឺរ៉ុប។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងលើការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនឹងជះផលអវិជ្ជមានដោយផ្ទាល់និងប្រយោលដល់ជីវភាពរស់នៅនិងសុខុមាលភាពរបស់ពលរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជាទាំងមូល។

 

យើងជឿជាក់ថាស្ថានភាពអាក្រក់នោះនឹងចៀសវាងបានប្រសិនបើរាជរដ្ឋាភិបាល​​កម្ពុជា​​ប្រឹងប្រែងក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះពលរដ្ឋ និងអនុវត្តរដ្ឋធម្មនុញ្ញឱ្យមានប្រសិទ្ធភាព និងត្រឹមត្រូវដូចដែលបានចែងក្នុងមាត្រា ៣១ “កម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចដែលបានចែងនៅក្នុង ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញា និងអនុសញ្ញាទាំងឡាយដែលទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិកុមារ …”  មាត្រា ៤១ និងមាត្រា ៤២ ដែលធានានូវសេរីភាពជាមូលដ្ឋាននៃសមាគម ការបញ្ចេញមតិ និងការជួបជុំ ក៏ដូចជាមាត្រា ៥២ ចែងថា       “… រដ្ឋយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ពលរដ្ឋ”។

ដូច្នេះយើងជាអង្គការសង្គមស៊ីវិល សមាគម សហជីព​ និងប្រជាពលរដ្ឋខ្មែរ សូមអំពាវនាវដល់   រាជ​​រដ្ឋាភិបាលកម្ពុជាឱ្យចាត់វិធានការជាក់ស្តែង និងម៉ត់ចត់ ក្នុងការស្ដារ ការពារ និងបំពេញលក្ខខណ្ឌសិទ្ធិមនុស្ស និងសិទ្ធិការងារ ដើម្បីធានាសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

 

សេចក្តីថ្លែងការណ៍នេះ គាំទ្រដោយ៖

១.​ សមាគមការពារសិទ្ធិមនុស្ស​ និងអភិវឌ្ឍន៍នៅកម្ពុជា​ (សមាគមអាដហុក- ADHOC)​

២.​ លោក សុក សំអឿន ប្រធានស្តីទីគណៈកម្មការនាយក(ខុមហ្រែ្វល- COMFREL)

៣.​ លោក ​បណ្ឌិត​ មាស នី, ពលរដ្ឋ

៤. លោក បណ្ឌិត ឡៅ ម៉ុងហៃ, ពលរដ្ឋ

៥. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-CENTER)

៦. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC-Association)

៧. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

៨. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)

៩. គណ:កម្មការដើម្បីការបោះឆ្នោតសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រែ្វល- COMFREL)

១០.សហព័ន្ធ​សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

១១. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)

១២. អង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO)

១៣. អង្គការយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA)

១៤. អង្គការពន្លកខ្មែរ (PKH)

១៥. អង្គការសមាគមខ្មែរលើ (HA)

១៦. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់-Central)

១៧. អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO)

១៨. សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា (CICA)

១៩. សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

២០. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)

២១. អង្គការអភិវឌ្ឍសហគមន៍ដើម្បីសន្តិភាព និងនិរន្តរភាព (CDPS)

២២. គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា (និកហ្វិច-NICFEC)

២៣. អង្គការមូលនិធិកែមឡី

២៤. សម្ព័ន្ធសហជីពកម្ពុជា (CATU)

២៥. សម្ព័ន្ធសហជីពកម្មករដើម្បីការងារ (UCL)

២៦. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)

២៧. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

២៨. សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)

២៩. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTUWF)

៣០. សហព័ន្ធសហជីពឯករាជ្យ (INTUFE)

៣១. សហព័ន្ធសហជីពកម្មករដឹកជញ្ជូនកម្ពុជា (CTWF)

៣២. បណ្តាញកម្មករធ្វើការងារផ្ទះកម្ពុជា (CDWN)

៣៣. សម្ព័ន្ធសហជីពសេរីនារីកាត់ដេរ (CFTUWT)

៣៤. សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ (NIFTUC)

៣៥. សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ (CITA)

៣៦.សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ (L.R.S.U)

៣៧. សហគមន៍កសិករសាមគ្គីចេកមាស ខេត្តស្វាយរៀង

៣៨. សហគមន៍សាមគ្គីសេអ៊ីប្រាំ ខេត្តព្រះសីហនុ

៣៩. សហគមន៍ដីធ្លីអូរកម្ពុជា ខេត្តព្រះសីហនុ

៤០. សហគមន៍ព្រែកត្របែកថ្មធំ ខេត្តព្រះសីហនុ

៤១. សហគមន៍ដីធ្លីអូរដំរី ខេត្តព្រះសីហនុ

៤២. សហគមន៍សាមគ្គីរមាសហែក ខេត្តស្វាយរៀង

៤៣. សហគមន៍កសិករទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

៤៤. សហគមន៍អូរកម្ពុជា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៤៥. សហគមន៍លើកស្ទួយសិទ្ធិមនុស្ស និងដីធ្លី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

៤៦. សហគមន៍កសិករសំរោងមានជ័យ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង

៤៧. សហគមន៍កសិករស្រែប្រាំង ស្រុកតំបែ ខេត្តត្បូងឃ្មុំ

៤៨. សហគមន៍ដីធ្លីក្បាលហុងទឹក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៤៩. សហគមន៍ដីធ្លីអូរខ្សាច់ ស្រុកស្ទឹងហាវ ខេត្តព្រសីហនុ

៥០. សហគមន៍ព្រែកត្រែង ស្រុកស្ទឹងហាវ ខេត្តព្រសីហនុ

៥១. សហគមន៍អូរត្រជាក់ចិត្ត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៥២. សហគមន៍ដីធ្លីបាតខ្ទះ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៥៣. សហគមន៍អណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៥៤. សហគមន៍ដីធ្លីស្ពានឆេះ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

៥៥. សហគមន៍ដីធ្លីអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

៥៦. សហគមន៍ត្រពាំងជោ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ

៥៧. សហគមន៍រស្មីសាមគ្គី ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ

៥៨. បណ្តាញអាស៊ានសម្រាប់ការបោះឆ្នោតដោយសេរី (អានហ្រ្វែល-ANFREL)

៥៩. សហព័ន្ធជាតិចលនាសាមគ្គីភាពប្រជានេសាទស្រីលង្ការ

៦០. បណ្ដាញសកម្មភាពតស៊ូដើម្បីអភិរក្សបរិស្ថានអនាគត ប្រទេសកាមេរ៉ូន

៦១. សម្ព័ន្ធប្រជាជនដើម្បីអធិបតេយ្យភាពស្បៀងអាហារពិភពលោក

៦២. សម្ព័ន្ធចលនាកសិករអាស៊ី ប្រទេសហ្វីលីពីន

៦៣. យុវជនដើម្បីអធិបតេយ្យភាពស្បៀងអាហារ ប្រទេសហ្វីលីពីន

៦៤. សម្ព័ន្ធចលនាកសិករតំបន់មេគង្គ ប្រទេសថៃ

៦៥. សហព័ន្ធយុវកសិករ ប្រទេសនេប៉ាល់

៦៦. សម្ព័ន្ធចលនាប្រជាជនថ្នាក់ជាតិ ប្រទេសឥណ្ឌា

៦៧. សហព័ន្ធកសិករ កម្មករ វិស័យការងារ និងសិទ្ធិប្រជាជន ប្រទេសឥណ្ឌា

៦៨. សាមគ្គីនៃប្រជាជនដើម្បីសមធម៌ ប្រទេសប៉ាហ្គីស្ថាន

៦៩. ក្រុមប្រឹក្សាសហជីពកម្មករនិយោជិតសេវាកម្មអាស៊ាន (ASETUC)

៧០. សហពន្ធ័កម្មករសំណង់ និង ព្រៃឈើអន្តរជាតិ​ (BWI)

៧១. សហពន្ធ័កម្មករនិយោជិតវិស័យសេវាកម្មសកល (UNI Global Union)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...