02
កញ្ញា

កា​របើកសម្ភោធជាផ្លូវការកម្មវិធីទូរស័ព្ទដៃ  (សង់ត្រាល់ អេប-Central Application

រាជធានីភ្នំពេញ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩

នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៩នេះ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)នឹងបើកដំណើរការកម្មវិធីលើទូរស័ព្ទដៃរបស់ខ្លួនជាផ្លូវការ។ តាមរយៈកម្មវិធីរបស់ អង្គ្គការសង់ត្រាល់នេះអ្នកប្រើប្រាស់នឹងអាចទទួលបានព័ត៌មានផ្សេងៗដែលទាក់ទងនឹងសិទ្ធិ ការងារ និងបញ្ហាផ្សេងៗនៅក្នុងប្រទេសកម្ពុជា រួមទាំងបញ្ហាចំណាកស្រុក នៅក្រៅប្រទេស។

 

កម្មវិធីផ្សាយផ្ទាល់(Facebook Live) និងវីដេអូខ្លីៗរបស់អង្គការសង់ត្រាល់ក៏ត្រូវបានដាក់ បញ្ចូលក្នុងកម្មវិធីទូរសព្ទ័ដៃនេះដែរ។ ទាំងអស់នេះផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសនៃការ មើលការផ្សាយផ្ទាល់ និងមើលឡើងវិញនៅពេលក្រោយៗទៀត។  លើសពីនេះទៀតក្នុង កម្មវិធីទូរសព្ទ័ដៃនេះក៏មានផ្នែកមួយដែលយើងបានដាក់បញ្ចូលវីដេអូណែនាំ និងបង្រៀន ដោយផ្តោតសំខាន់ទៅលើ “សុវត្ថិភាពឌីជីថល” ដែលយើងនឹងផ្តល់ភាពងាយស្រួលដល់អ្នក ប្រើប្រាស់ក្នុងការរៀន និងដោះស្រាយបញ្ហានៅពេលដែលអ្នកប្រើប្រាស់មានបញ្ហាសុវត្ថិភាព ឌីជីថលកើតឡើង។ អ្វីដែលសំខាន់បំផុតនោះគឺកម្មវិធីទូរស័ព្ទដៃមួយនេះយើងក៏មានប្រអប់ សារ(Chat) ដែលអនុញ្ញាត្តិអោយអ្នកប្រើប្រាស់ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយក្រុម     ការងាររបស់អង្គការសង់ត្រាល់ ហើយអ្នកប្រើប្រាស់អាចសួរសំណួរមកកាន់ក្រុមការងាររបស់ យើង ហើយនេះក៏ជាវិធីសំងាត់មួយដើម្បីរាយការណ៍អំពីបញ្ហាដែលកើតឡើងនៅកន្លែង ការងាររបស់ពួកគេផ្ទាល់មកកាន់ក្រុមការងារសង់ត្រាល់ដើម្បីសុំអន្តរាគមន៍ និងជំនួយ។

 

កម្មវិធីនេះអ្នកប្រើប្រាស់អាចទាញយកបានទាំង Android និង iOS។ កម្មវិធីទូរស័ព្ទដៃ របស់អង្គការសង់ត្រាល់នឹងមិនស្នើសុំឱ្យអ្នកប្រើប្រាស់ផ្ញើរព័ត៌មានផ្ទាល់ខ្លួនណាមួយទេ ហើយ យើងក៏មិនប្រមូលព័ត៌មានបែបនេះពីអ្នកប្រើប្រាស់ដែរ។

 

ក្រុមការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(សង់ត្រាល់)នឹងបើក ដំណើរការ កម្មវិធីនេះតាមរយៈការផ្សាយផ្ទាល់តាមអ៊ិនធឺណេត (Facebook Live) នៅលើទំព័រ ហ្វេសប៊ុករបស់ សង់ត្រាល់ ដែលមានឈ្មោះ (សង់ត្រាល់ – CENTRAL) នៅថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០១៩ វេលាម៉ោង ១១: ០០ ព្រឹក។

 

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយ 

លោកស្រី ណុប លីនដា តាមរយៈ [email protected] / ០៩៣ ៥៥ ៦៦ ២៣។

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...