កម្មករ​រោងចក្រ ផេកធីក តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​តំណាង និង​សហជីព​ចូល​ធ្វើ​ការ​វិញ

28
សីហា

កម្មករ​រោងចក្រ ផេកធីក តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​តំណាង និង​សហជីព​ចូល​ធ្វើ​ការ​វិញ

កម្មករ​និយោជិក​ធ្វើការ​នៅ​រោងចក្រ ផេកធីក ខេមបូឌា (Pactics Cambodia) ប្រមាណ​ជា​៣០០​នាក់ ប្រមូល​ផ្តុំ​គ្នា​តវ៉ា ដោយមាន​កាន់​បដា និង​ឈរ​ជា​ជួរ​នៅ​ខាងមុខ​រោងចក្រ​នេះ ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ទទួលយក​មេដឹកនាំ​សហជីព ១​រូប និង​សកម្មជន​សហជីព ១​រូប​ឲ្យ​ចូល​ធ្វើ​ការ​វិញ បន្ទាប់ពី​ថៅកែ​បាន​បណ្ដេញ​ពួកគេ​ចេញពី​ការងារ​កាលពី​ខែ​មិថុនា ​ឆ្នាំ​២០២០ ​កន្លង​ទៅ​នេះ​។ ការ​តវ៉ា​នៅ​ថ្ងៃ​ទី ២៨​សីហា​នេះ ក្រុម​កម្មករ​ក៏​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​គោរព​តាម​សេចក្ដី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល ដែល​សម្រេច​ឲ្យ​រោងចក្រ​នេះ បើកប្រាក់​រំលឹក​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​ដល់​កម្មករ​និយោជិក​ទាំងអស់​ក្នុង​រោងចក្រ​ដែរ​។ ក្រៅ​ពី​នេះ ក្រុម​កម្មករ និង​សហជីព​ទាមទារ​ឲ្យ​រោងចក្រ​នេះ ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​ទាំង​អស់​យោង​តាម​ប្រកាស​របស់​ក្រសួង​ការងារ។

ទោះ​យ៉ាង​ណា រោងចក្រ ផេកធីក ខេមបូឌា ខេត្ត​សៀមរាប​បាន​ប្តឹង​ជំទាស់​ទៅ​នឹង​សេចក្ដី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល កាលពី​ថ្ងៃ​ទី២៨ កក្កដា ២០២០។

រោងចក្រ ផេកធីក ខេមបូឌា ផលិត​វ៉ែនតា កាបូបស្ពាយ កាបូប​ទិញ​អីវ៉ាន់ សំលៀកបំពាក់​កីឡា និង​វ៉ាលី​ដាក់​សំលៀកបំពាក់​ជាដើម ដែល​ផលិតផល​ទាំងនេះ ត្រូវ​នាំ​ចេញទៅ​សហរដ្ឋអាមេរិក និង​សហ​ភា​អឺរ៉ុប ជាដើម​។ រោងចក្រ ផេកធីក ខេមបូឌា មាន​ទីតាំងនៅ ក្រុង​សៀមរាប ខេត្ត​សៀមរាប​។​

មន្ត្រី​សិទ្ធិ​ការងារ​មក​ពី​អង្គការ សង់ត្រាល់ លោក ឃុន ថារ៉ូ ជំរុញ​ឱ្យ រដ្ឋាភិបាល​ត្រូវតែ​ចាត់វិធានការ​ឲ្យ​រោងចក្រ នេះ​អនុវត្ត​តាម​សេចក្ដី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល ព្រោះ​កម្មករ​ប្រមាណ​ជា​៣០០​នាក់​នោះ កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព លោក​អះអាង​ថា រដ្ឋាភិបាល​ក៏​ត្រូវ​តែ​ជំរុញ រោងចក្រ ឱ្យ​ទទួលយក​ថ្នាក់​ដឹកនាំ​សហជីព ចូល​ធ្វើ​ការ​វិញ ដើម្បី​បង្ហាញ​ថា រោងចក្រ និង​រដ្ឋាភិបាល​ពិតជា​ចូលរួម​លើក​កម្ពស់​សិទ្ធិ​ក្នុង​ការ​ចូលរួម​សហជីព ដោយ​សេរី​និង​យុត្តិធម៌៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...