មន្រ្តី​សហជីព​ ​និង​សង្គម​ស៊ីវិល​ ​បារម្ភ​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ​ឬ​ ​G​S​P​ ​របស់​អាមេរិក​ដោយសារ​ផុត​កំណត់​ហើយ​ ​មិន​ឃើញ​អនុម័ត​បន្ត

09
មករា

មន្រ្តី​សហជីព​ ​និង​សង្គម​ស៊ីវិល​ ​បារម្ភ​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ​ឬ​ ​G​S​P​ ​របស់​អាមេរិក​ដោយសារ​ផុត​កំណត់​ហើយ​ ​មិន​ឃើញ​អនុម័ត​បន្ត

មន្រ្តី​សហជីព​ ​និង​សង្គម​ស៊ីវិល​ ​បារម្ភ​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ​G​S​P​ ​របស់​អាមេរិក​ ​ដោយសារតែ​កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ​នោះ​ ​បាន​ផុតរលត់​សុពលភាព​ ​កាលពី​ដាច់ឆ្នាំ​ ​២​០​២​០​ ​និង​មិនទាន់​មាន​តម្រុយ​ណាមួយ​ ​ថាស​ភា​អាមេរិក​ ​នឹង​ផ្តល់​សុពលភាព​វិញ​នោះ​ទេ​។

​ការ​ព្រួយបារម្ភ​របស់​ម​ន្រ្តី​សហជីព​ ​និង​សង្គម​ស៊ីវិល​នេះ​ ​គឺ​កើតឡើង​ដោយសារតែ​កម្មវិធី​ចាស់​នៃ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ​ឬ​ ​G​S​P​ ​របស់​សហរដ្ឋអាមេរិក​លើ​ផលិតផល​ធ្វើដំណើរ​ ​ដល់​ថ្ងៃ​ផុត​កំណត់​ទៅ​ហើយ​ ​ប៉ុន្តែ​បែរជា​មិនទាន់​ត្រូវ​បាន​សភា​អនុម័ត​ ​ឲ្យបាន​ទាន់ពេល​វេលា​។​

កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ​ ​លើ​ផលិតផល​ធ្វើដំណើរ​ ​ដែល​អាមេរិក​ផ្តល់ឲ្យ​កម្ពុជា​នោះ​ ​បាន​ផុត​នៅ​ថ្ងៃ​ទី​ ​៣​១​ ​ខែ​ ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​០​។​ ​សភា​អាមេរិក​ ​ក្នុង​អា​ណ្តិ​ត​ប្រ​ធានា​ធិ​ប​តេយ្យ ដូ​ណា​ល់ ​ត្រាំ​ (​Don​a​l​d​ ​Trump​) ​នៃ​គណ​ក្ស​សាធារណរដ្ឋ​ ​មិនបាន​អនុម័ត​ច្បាប់​ ​ដើម្បី​ផ្តល់​សុពលភាព​ដល់​កម្មវិធី​នេះ​ឡើងវិញ​។​ ​អាណត្តិ​របស់​លោក​ត្រាំ​ ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​ ​២​០​ ​ខែ​ ​មករា​ ​ខាងមុខ​។​ ​នៅ​ថ្ងៃ​ទី​ ​២​០​ ​ខែ​ ​មករា​ ​នោះ​ ​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​ ​គឺ​លោក​ ចូ ​បៃ​ដិ​ន​ (Jo​e​ ​Bide​n) ​នៃ​គណបក្សប្រជាធិបតេយ្យ​ ​នឹង​ចូលកាន់​តំណែង​ ​រួចហើយ​រៀបចំ​ក្បាលម៉ាស៊ីន​ ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​។​

ម​ន្រ្តី​អង្គការសង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ការងារ​ ​ថា​កម្ពុជា​កំពុង​ស្ថិត​លើ​កំណាត់ផ្លូវ​ ​ដ៏​ស្រពិចស្រពិល​ ​និង​លំបាកលំបិន​មួយ​ ​និង​អាច​បាត់បង់​ប្រព័ន្ធ​ការ​អនុគ្រោះ​ពន្ធ​ទូទៅ​នេះ​ផង​ ​យោងទៅតាម​ស្ថានភាព​អាក្រក់​បច្ចុប្បន្ន​នៅ​កម្ពុជា​។​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង់​ត្រា​ល់ ​លោក​ ​មឿន​ ​តុលា​ ​ថា​ ​ភាព​ល្អក់កករ​នៃ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា​ ​និង​សហរដ្ឋអាមេរិក​ ​ក្នុងរយៈពេល​ជាង​បី​ឆ្នាំ​ចុងក្រោយ​នេះ​ ​ជាពិសេស​តាំងពី​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ ​ធ្វើឲ្យ​កម្ពុជា​ពិបាក​នឹង​បញ្ចុះបញ្ចូល​ឲ្យ​អាមេរិក​ ​កុំ​ដាក់ទណ្ឌកម្ម​កម្ពុជា​ណាស់​ <<​កម្ពុជា​ហាក់ដូចជា​មាន​អរិភាព​ធ្ងន់​ ​ជាមួយនឹង​សហរដ្ឋអាមេរិក​ ​ពាក់ព័ន្ធ​នឹង​ខ្លួន​ស្និទ្ធ​ជាមួយ​ចិន​ផង​ ​ហើយ​មាន​ការចោទប្រកាន់​ ​ពី​ ​សហរដ្ឋអាមេរិក​ ​និង​សម្ពន្ធមិត្ត​ផ្សេងៗ​ ​ថា​កម្ពុជា​មាន​ផ្ដល់​ទីតាំង​យោធា​ឲ្យ​ចិន​ផង​។​ ​មួយទៀត​គឺ​រឿង​ចោទប្រកាន់​សហរដ្ឋអាមេរិក​ ​ថា​នៅ​ពីក្រោយ​លោក​ កឹ​ម​ ​សុខា​ ​ពាក់ព័ន្ធ​នឹង​គម្រោង​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ ​។​ល​។​ ​និង​ ​។​ល​។​ ​អាមេរិក​មានការ​ខក​ចិត្តខ្លាំង​>>​។

លោក​ ​មឿន​ ​តុលា​ ​បន្ថែម​ថា​ ​ការ​ខ​ចិត្តខ្លាំង​ណាស់​នេះ​ ​ក៏មាន​ចំពោះ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ ​រំលោភ​សិទ្ធិ​ការងារ​ ​និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នោះ​ដែរ​ ​ព្រោះ​កន្លងមក​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ​បាន​បង្ហាញ​ជំហរ​ដាក់ទណ្ឌកម្ម​ជា​បណ្តើរៗ​ខ្លះ​ហើយ​ ​បើ​ទោះ​ជា​មិនទាន់​ធ្ងន់​រហូតដល់​ដកហូត​ការ​អនុគ្រោះ​ពន្ធ​ ​G​S​P​ ​ក៏ដោយ​។​

​ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​បរិ​បទ​នយោបាយ​នៅ​សហរដ្ឋអាមេរិក​ ​បាន​ប្រែប្រួល​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​នេះ​។​ ​ជាង​នេះ​ទៅទៀត​ ​កាលពី​ខែ​ ​វិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​០​ ​តំណាង​រា​ស្រ្ត​អាមេរិក​ ​៨​ ​រូប​ ​ដែល​ក្នុង​នោះ​មាន​ ​៧​ ​រូប​មកពី​ខាង​គណបក្សប្រជាធិបតេយ្យ​ ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ ​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​របប​ក្រុងភ្នំពេញ​ ​និង​ឲ្យ​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ​G​S​P​ ​នេះ​ផង​ ​បើ​លោក​ ​ហ៊ុន​ ​សែន​ ​តែ​មានះ​មិនព្រម​ស្តារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ឡើងវិញ​។​ ​លោក​ ​មឿន​ ​តុលា​ ​ថា​អាមេរិក​ ​អាច​​​យក​កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ​នេះ​ ​ធ្វើជា​ថ្នូរ​ក្នុង​កា​រដាក់​សម្ពាធ​លើ​កម្ពុជា​ ​ឲ្យ​ស្តារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ឡើងវិញ​ <<​ដូច្នេះ​បើ​កម្ពុជា​នៅតែ​មិន​មានការ​កែ​លម្អ​ ​លើ​បញ្ហា​សិទ្ធិមនុស្ស​ ​ប្រជាធិបតេយ្យ​ ​និង​តួនាទី​អង្គការសង្គម​ស៊ីវិល​ជាដើម​ហ្នឹង​ទេ​ ​ខ្ញុំ​គិតថា​ ​កម្ពុជា​ពិបាក​នឹង​ទទួល​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​>>​។​

ដូចគ្នា​នេះ​ដែរ​ ​បញ្ហា​នេះ​ ​ក៏​ជា​ក្តី​បារម្ភ​មួយ​របស់​មេដឹកនាំ​សហជីពកម្មករ​។​ ​ក្នុងពេលដែល​កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ​នា​ពេល​បច្ចុប្បន្ន​ ​អស់​សុពលភាព​ ​និង​សភា​អាមេរិក​មិនទាន់​អនុម័ត​បន្ត​វា​បែប​នេះ​ ​ប្រធាន​សហ​ព័ន្ធ​សហជីពកម្មករ​កម្ពុជា​ ​លោក​ ​អាត់​ ​ធន់​ ​ថា​វិ​ស​័​យ​រោងចក្រ​កាត់​កំពុង​ប្រឈម​បញ្ហា​មួយទៀត​ ​បន្ថែម​លើ​បញ្ហា​នៃ​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​ ​E​B​A​ ​២​០​ ​ភាគរយ​ ​ដែល​ជា​បន្ទុក​ស្រាប់​ទៅ​ហើយ​នោះ​។​ ​លោក​ថា​អ្នកបញ្ជា​ទិញ​ ​អាច​បន្ថយ​ការ​ទិញ​ក្នុងរយៈពេល​នេះ​ ​ស្រប​ពេល​ដែល​រោងចក្រ​វិញ​ ​អាច​បន្ថយ​ការ​ផលិត​ដែរ​ ​ព្រោះ​ខ្វះ​អ្នកបញ្ជា​ទិញ​។​ ​លោក​អាត់​ថា​ ​ព្រួយបារម្ភ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ ​និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ ​ដែល​អាច​ជា​កត្តា​ ​ធ្វើឲ្យ​មាន​ការលំបាក​ក្នុង​ការ​បន្ត​ទទួល​បានការ​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋអាមេរិក​ <<​យើង​ក៏​មិន​ប្រាកដ​ថា​គេ​នឹង​បន្ត​ឲ្យ​ដោយ​ងាយ​ៗ​ ​ឬ​គេ​ស្គ្រី​ន​មើល​ ​ថា​តើ​ប្រទេស​ណា​បាន​អនុវត្ត​ត្រឹមត្រូវ​ ​ឬក៏​ប្រទេស​ណា​គេ​ត្រូវ​ដក​។​ ​យើង​អត់​ដឹង​។​ ​ប៉ុន្តែ​ ​ប្រសិនបើ​មានការ​ស្គ្រី​ន​មើល​ ​ប្រហែលជា​គណបក្សប្រជាធិបតេយ្យ​ហ្នឹង​ ​គឺ​គិតទៅ​លើ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ហ្នឹង​ខ្លាំង​។​ ​អាមេរិក​ដូច​ធ្លាប់​ឲ្យ​កូ​តា​ហ្វ្រី​រយៈពេល​ ​១​០​ ​ឆ្នាំ​នៅ​ខ្មែរ​ហ្នឹង​ ​ប៉ុន្តែ​ជា​ថ្នូរ​នឹង​ប្រជាធិបតេយ្យ​ ​សិទ្ធិមនុស្ស​ ​និង​លក្ខខណ្ឌ​ការងារ​ហ្នឹងឯង​ ​គឺ​អត់មាន​ចង់​បានអ្វី​ទេ​>>​។​

​អាស៊ី​សេរី​ ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ ​ពី​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (​G​MA​C) ​លោក​ ​ខេន​ ​លូ​ (​Ken​ ​L​oo) ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​ជុំវិញ​រឿង​នេះ​ ​បាន​នៅឡើយ​ទេ​។​

ប៉ុន្តែ​ម​ន្រ្តី​ទូត​អាមេរិក​ ​ប្រាប់​អាស៊ី​សេរី​ ​តាម​សារ​អេ​ឡិច​ត្រូនិ​ក​ ​កាលពី​ថ្ងៃ​ទី​ ​០​៧​ ​ខែ​ ​មករា​ ​ថា​កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ​ ​G​S​P​ ​របស់​អាមេរិក​នោះ​ ​ពិតជា​ផុត​កំណត់កាល​ពី​ថ្ងៃ​ទី​ ​៣​១​ ​ខែ​ ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​០​ ​មែន​ ​ដោយសារតែ​ ​សភា​អាមេរិក​មិនបាន​អនុម័ត​វា​ ​នៅមុន​សម្រាក​ប្រចាំ​ឆ្នាំ​។​ ​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក​ ​ឆែត​ រ៉ូ​ដឺ​ម៉ៃ​យើ​រ​ (C​h​a​d​ ​Roe​d​e​me​i​e​r) ​ថា​ក្នុង​ពេល​ដាច់​ការ​អនុគ្រោះ​ពន្ធ​ទូទៅ​ ​ឬ​ ​G​S​P​ ​នេះ​ ​រាល់​ការ​នាំ​ទំនិញ​ចេញពី​កម្ពុជា​ទៅ​អាមេរិក​ ​គឺ​ត្រូវ​បង់ពន្ធ​ធម្មតា​ ​ដោយ​រង់ចាំ​ការ​សម្រេច​ជាថ្មី​របស់​សភា​អាមេរិក​។​ ​សភា​អាមេរិក​ ​នឹង​សម្រេច​ថា​តើ​នឹង​បន្ត​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ​ដល់​កម្ពុជា​តទៅទៀត​ឬ​យ៉ាងណា​។​

​លោក​បញ្ជាក់​ថា​ ​រដ្ឋសភា​ព​អាមេរិក​ ​បាន​ចាប់ផ្តើម​កិច្ចប្រជុំ​ពេញអង្គ​ប្រចាំ​ឆ្នាំ​ជាលើកដំបូង​របស់​ខ្លួន​ ​រួចហើយ​ ​កាលពី​ថ្ងៃ​ទី​ ​០​៣​ ​ខែ​ ​មករា​ ​កន្លងទៅ​នេះ​។​ ​ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​លោក​មិនបាន​បញ្ជាក់​ថា​ ​តើ​សេចក្តី​សម្រេច​ ​នឹង​ចេញទៅ​ជា​យ៉ាងណា​នៅឡើយ​ទេ​។

​កម្ពុជា​ចាប់ផ្ដើម​ទទួល​បានការ​អនុគ្រោះ​ពន្ធ​ ​ឬ​ ​G​S​P​ ​នៅ​ឆ្នាំ​ ​១​៩​៩​៧​។​ ​តាមរយៈ​ការ​អនុគ្រោះ​នេះ​ ​ក្នុង​មួយឆ្នាំៗ​ ​កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ទី​ផ្សារ​សហរដ្ឋអាមេរិក​ ​គិតជា​ទឹកប្រាក់​ជាង​ ​១​៨​០​លាន​ដុល្លារ​៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...