សង្គម​ស៊ីវិល​​ស្នើ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​​​​​យក​ចិត្ត​ទុក​ដាក់​លើ​​ពលករ​ខ្មែរ​​​​ជាង​ ១០០​នាក់ ​ឆ្លង​ជំងឺ​កូវីដ​១៩ ​​នៅ​​ប្រទេស​ថៃ

07
មករា

សង្គម​ស៊ីវិល​​ស្នើ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​​​​​យក​ចិត្ត​ទុក​ដាក់​លើ​​ពលករ​ខ្មែរ​​​​ជាង​ ១០០​នាក់ ​ឆ្លង​ជំងឺ​កូវីដ​១៩ ​​នៅ​​ប្រទេស​ថៃ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​ស្នើ​ឱ្យ​​រដ្ឋាភិបាល​​​​យក​ចិត្ត​ទុក​ដាក់​​​លើ​​​ពលករ​ខ្មែរ​​ជាង​ ១០០​នាក់ ​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩ ​នៅ​ក្នុង​ប្រទេស​ថៃ​។​​ សង្គម​ស៊ីវិល​យល់​ថា ​​ពលករ​ទាំង​នោះ​​​អាច​នឹង​ជួប​ការ​លំបាក​​​​ខ្លាំង​​​ ប្រសិន​បើ​អាជ្ញាធរ​​​​​កម្ពុជា​និង​ថៃ​មិន​​​ជួយ​​ជ្រោមជ្រែង​ដល់​ពួកគាត់​ឱ្យ​បាន​ពេញលេញ​​​អំឡុង​ពេល​នេះ។

មន្ត្រី​អង្គការ​សង់ត្រាល់ ​(Central) ទទួល​បន្ទុក​ផ្នែក​ពលករ​ លោក ឌី ថេហូយ៉ា​ ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី៧ មករា​ថា ពលករ​ខ្មែរ​ដែល​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ប្រទេស​ថៃ​ទាំង​នោះ​​ប្រឈម​នឹង​​ការ​ខ្វះខាត​ស្បៀង​អាហារ​ ដោយសារ​ពួកគេ​​ឆ្លង​ជំងឺ​មិន​អាច​ធ្វើ​ការងារ​បាន​ឡើយ​។​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ យល់​ថា រដ្ឋាភិបាល​ខ្មែរ​គួរ​តែ​​​ចុះ​​តាម​ដាន​រឿង​នេះ​ដល់​ទី​កន្លែង​ពលករ​រស់​នៅ​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​ ដើម្បី​តាមដាន​ពី​ស្ថានភាព​ជំងឺ​របស់​ពួកគាត់។ លោក ឌី ថេហូយ៉ា ជឿ​ថា ពលករ​មួយ​ចំនួន​អាច​នឹង​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ នៅ​ពេល​ពួក​គេ​ជា​សះស្បើយ​ពី​ជំងឺ​នៅ​ពេល​ខាង​មុខ៖ «រដ្ឋាភិបាល​កម្ពុជា និង​ថៃ​ធានា​ការ​ព្យាបាល​ឱ្យ​មាន​ប្រសិទ្ធភាព​ស្មើភាព​គ្នា​ ក្នុង​ការ​ព្យាបាល​នៃ​ការ​ព្យាបាល។ ទី២ ត្រូវ​ធានា​យ៉ាង​ណា​ប្រសិន​បើ​គាត់​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ណា​ ថៅកែ​ឬ​ក្រុម​ហ៊ុន​នោះ ត្រូវ​តែ​ទទួល​យក​គាត់​ធ្វើ​ការ​វិញ​បន្ទាប់​ពី​គាត់​ជា​សះស្បើយ​។រដ្ឋាភិបាល​​ប្រទេស​ថៃ​ត្រូវ​តែ​ត្រៀម​កញ្ចប់​ថវិកា​ណា​មួយ​ដើម្បី​ទំនុកបម្រុង​​គាំពារ​គាត់​ដែល​អាច​ឱ្យ​គាត់​រស់​បាន​ក្នុង​ពួកគាត់​អត់​ការងារ​ធ្វើ»

Dy_Thehoya_622.jpg
                                                លោក ឌី ថេហូយ៉ា មន្ត្រី​អង្គការ​សង់ត្រាល់ (CENTRAL)

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េង​លី ​ក៏​ព្រួយបារម្ភ​រឿង​ពលករ​ឆ្លង​ជំងឺ covid-19 ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា ថ្វី​ដ្បិត​តែ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នេះ ជា​បន្ទុក​របស់​អាជ្ញាធរ​ថៃ​ក្ដី រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ចុះ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ពលករ​ទាំង​នោះ​បន្ថែម​ទៀត ដើម្បី​ឱ្យ​ពួកគាត់​មាន​ភាព​កក់​ក្ដៅ​ ហើយ​សម្រាក​ព្យាបាល​ដោយ​មិន​មាន​ការ​ភិតភ័យ។ លោក​បញ្ជាក់​ថា ពលករ​ឆ្លង​ជំងឺ​កូវីដ១៩ ច្រើន​បែប​នេះ ជា​រឿង​ធំ​របស់​សង្គម​ជាតិ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​មាន​វិធាន​ការ​ជួយ​ពួកគាត់​ជា​បន្ទាន់៖ «ព្រោះ​តំណាង​ទូត​នេះ​រាល់​បញ្ហា​ទាំង​អស់​គាត់​ជា​អ្នក​តំណាង​ជា​អ្នក​ដោះ​ស្រាយ​ជួយ​ពលរដ្ឋ​ខ្មែរ ដែល​រស់​នៅ​បរទេស​ហ្នឹង។ បើ​គាត់​ទាក់​ទង​ហើយ​មិន​ជួយ គាត់​នឹង​មើល​ឃើញ​អំពី​តំណាង​របស់​គាត់ ដែល​ធ្វើ​ឱ្យ​គាត់​ខក​ចិត្ត​មិន​បាន​ជួយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ពួកគាត់​ទេ​។អីចឹង​មាន​តែ​ការ​អំពាវនាវ​នេះ​ហើយ»

ក្រសួង​សុខាភិបាល​ថៃ​បាន​រក​ឃើញ​ពលករ​ខ្មែរ​ ចំនួន ១០៨នាក់​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​ពេល​ពួក​គេ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ចាប់​ពី​ថ្ងៃ​ទី១៩ ធ្នូ ដល់​ថ្ងៃ​ទី៧ មករា។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ពលករ​ខ្មែរ ដែល​ឆ្លង​ជំងឺ​កូវីដ១៩ ដើម្បី​សាកសួរ​ពួកគេ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី៧ មករា​នេះ។

អាស៊ី​សេរី​ក៏​មិន​អាច​ទាក់​ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​​ប្រចាំ​នៅ​ទីក្រុង​បាងកក និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៧ មករា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន ប្រាប់​អាស៊ី​សេរី​ថា ពលករ​ទាំង​នោះ​គួរ​តែ​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ ដើម្បី​ឱ្យ​ស្ថានទូត​ជួយ​ដល់​ពួក​គេ​បាន ប្រសិន​បើ​ពួកគេ​ត្រូវ​ការ​ជំនួយ​បន្ទាន់​អំឡុង​ពេល​នេះ។ លោក​អំពាវនាវ​ដល់​ពលករ​​ខ្មែរ​ទាំង​អស់​ត្រូវ​អត់​ធ្មត់​ស្នាក់​នៅ​ប្រទេស​ថៃ​បន្ត​ទៀត ដោយ​មិន​គួរ​ត្រឡប់​មក​កម្ពុជា​អំឡុង​ពេល​នេះ​ឡើយ៖ «ហើយ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​នៅ​កន្លែង​ហ្នឹង​ ហើយ​តែ​​មក​ស្រុក​ខ្មែរ​វា​ជាប់​ចត្តាឡីស័ក​បន្ថែម​ទៀត។ ដូច្នេះ​ហើយ យើង​មាន​កិច្ចព្រមព្រៀង​មួយ​ ដែល​ជា​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ហ្នឹង បើ​សិន​ជា​មាន​ប្រជាពលរដ្ឋ​ណា​មួយ​ដែល​នៅ​ប្រទេស​ថៃ​គឺ​ធ្វើ​ចត្តាឡីស័ក​​​នៅ​ស្រុក​ថៃ​ហ្នឹង​បណ្ដោយ»

កន្លង​មក​​ក្រសួង​សុខាភិបាល​ថៃ​ បាន​ប្រកាស​ថា អាជ្ញាធរ​ថៃ​នឹង​ចេញ​ថ្លៃ​ព្យាបាល​ដល់​ពលករ​បរទេស ​ដែល​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ឥត​គិត​ថ្លៃ។ អាជ្ញាធរ​ថៃ ក៏​បាន​បង្កើន​ការ​ត្រួត​ពិនិត្យ​តឹងតែង​នៅ​ខេត្ត​តំបន់​ព្រំដែន​ជាប់​កម្ពុជា​ និង​ជាប់​ទី​ក្រុង​បាងកក​ ដោយ​ហាម​ឃាត់​មិន​ឱ្យ​ពលករ​បរទេស​ចល័ត​ពី​កន្លង​មួយ​ទៅ​កន្លែង​មួយ​ទៀត​​អំឡុង​ពេល​នេះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ចាប់​តាំង​ពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​ឆ្លង​ចូល​សហគមន៍​នៅ​ក្នុង​ប្រទេស​ថៃ​ជា​លើក​ទី២ មក មាន​ពលករ​ខ្មែរ​ប្រមាណ ៦ពាន់​នាក់​ហើយ បាន​ត្រឡប់​ទៅ​កម្ពុជា​ ដោយ​សារ​ពួក​គេ​ព្រួយ​បារម្ភ​ខ្លាច​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នេះ។

ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី៧ មករា​នេះ ក៏​​រក​ឃើញ​ពលករ​ខ្មែរ ២នាក់​ទៀត កើត​ជំងឺ​កូវីដ១៩ ដែល​ពួក​គេ​ទើប​តែ​ត្រឡប់​មក​ពី​ប្រទេស​ថៃ។ ពលករ​ទាំង​ពីរ​រូប​នេះ​​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង និង​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​បន្ទាយ​មាន​ជ័យ។

ពលករ​ខ្មែរ​ត្រឡប់​មក​ពី​​ថៃ​ចំនួន ២០នាក់​ហើយ បាន​កើត​ជំងឺ​កូវីដ១៩ គិត​ត្រឹម​ថ្ងៃ​ទី៧ មករា។ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ១៩ សរុប​ចំនួន ៣៨៥នាក់ ក្នុង​នោះ​ជា​សះ​ស្បើយ​ចំនួន ៣៦២នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ២៣នាក់៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...