អង្គការសង់ត្រាល់ចេញរបាយការណ៍ស្តីពីការអនុវត្តនូវការបើកប្រាក់ឧបត្ថម្ភរបស់ រាជរដ្ឋាភិបាលក្នុងកំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩

22
កុម្ភៈ

កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) បានចេញ របាយការណ៍មួយស្តីពី “ការអនុវត្តនូវការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្នុងកំឡុងពេលនៃជំងឺកូវីដ-១៩” ដែល ធ្វើការវិភាគទៅលើការអនុវត្តនូវការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ក្នុងកំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ។ 

 

បើទោះបីជាចំនួនប្រាក់ឧបត្ថម្ភដែលផ្តល់ជូនកម្មករនិយោជិតមានតម្លៃទាបក៏ដោយ ក៏ការអនុវត្តនូវការបើកប្រាក់ឧបត្ថម្ភនេះត្រូវបានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើបានល្អ ដោយមានការទូទាត់ជាលក្ខណៈបុគ្គលសរុបចំនួន ៥៦០,០០០ជាងជូនកម្មករនិយោជិត ៣២០,០០០នាក់ជាងក្នុងកំឡុងពេល នៃជំងឺរាតត្បាត កូវីដ-១៩។ ដូច្នេះ អង្គការសង់ត្រាល់ជឿជាក់ថាការអនុវត្តបែបនេះគួរធ្វើជាគំរូសម្រាប់ជំនួយផ្នែកសង្គមនាពេលអនាគតនៅក្នុងប្រទេស កម្ពុជា។ ជាពិសេសក្នុងពេលបច្ចុប្បន្នគួរកែប្រែពីវិធានការបណ្តោះអាសន្នទៅជាកម្មវិធីអចិន្ត្រៃយ៍ដែលត្រូវបានពង្រីក ដល់កម្មករនិយោជិតទាំងអស់ក្នុងប្រទេសកម្ពុជា។ 

 

របាយការណ៍របស់អង្គការសង់ត្រាល់បានរកឃើញថា បើទោះបីជាភាគច្រើននៃសហគ្រាសដែលកម្មកររបស់គេ បានទទួលប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលត្រូវបានស្ថិតក្នុងវិស័យកាត់ដេរក៏ដោយ ក៏មានសហគ្រាសវិស័យទេសចរណ៍ ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលច្រើនជាងគេក្នុងប៉ុន្មានខែថ្មីៗនេះ។ និន្នាការនេះបង្ហាញពីផលប៉ះពាល់ រយៈពេលយូរនៃជំងឺរាតត្បាតកូវីដ-១៩ដល់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ហើយក៏ឆ្លុះបញ្ជាំងទៅលើការអំពាវនាវ របស់ក្រុមដូចជាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ឱ្យរដ្ឋាភិបាលផ្តល់ការគាំទ្របន្ថែមជូនវិស័យទេសចរណ៍។ ទន្ទឹមនេះដែរ ក្រសួងទេសចរណ៍បានរាយការណ៍ថាក្នុងចំណោមខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេក្នុងកំឡុងពេល នៃជំងឺរាតត្បាតសកលកូវីដ-១៩ក៏មានខេត្តបាត់ដំបង ខេត្តស្វាយរៀង និងខេត្តបន្ថាយមានជ័យជាដើម ដែលខេត្តទាំងនេះ មិនបានរួមបញ្ចូលក្នុងរបបបើកប្រាក់ឧបត្ថម្ភបច្ចុប្បន្នទេ។ ដោយគិតពីចំណុចនេះយើងសូមបន្ទរការអំពាវនាវរបស់ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាឱ្យរាជរដ្ឋាភិបាលផ្តល់ការគាំទ្របន្ថែមទៀតជូនវិស័យទេសចរណ៍។ ជាពិសេស របបបច្ចុប្បន្នគួរតែពង្រីកដល់កម្មករនិយោជិតវិស័យទេសចរណ៍ក្នុងខេត្តទាំងអស់ ។ 

 

របាយការណ៍នេះក៏កត់សម្គាល់អំពីភាពផ្សេងគ្នារវាងតួលេខដែលរាយការណ៍ដោយ ក្រសួងទេសចរណ៍ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីចំនួនសហគ្រាសដែលបានព្យួរការងារក្នុងវិស័យទេសចរណ៍។ ឧទាហរណ៍ កាលពីខែមិថុនា ឆ្នាំ២០២០ មន្ទីរទេសចរណ៍ខេត្តសៀមរាបបានរាយការណ៍ថាមានសណ្ឋាគារចំនួន ១៧២ ដែលបានព្យួរការងារក្នុងខេត្តសៀមរាបប៉ុន្តែបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈមានតែកម្មករនិយោជិតនៅសហគ្រាសវិស័យទេសចរណ៍ចំនួន ៣០ ក្នុងខេត្តសៀមរាបតែប៉ុណ្ណោះ ដែលបានទទួលប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្នុងខែមិថុនា។ លើសពីនេះទៀតមានតែកម្មករនិយោជិត នៅសហគ្រាសវិស័យទេសចរណ៍ចំនួន ៨៤ សរុបក្នុងខេត្តសៀមរាបដែលបានទទួលប្រាកឧបត្ថម្ភក្នុងកំឡុងពេល អនុវត្តន៍របបនេះ។ ដូច្នេះ អង្គការសង់ត្រាល់សូមលើកទឹកចិត្តឱ្យនាយកដ្ឋានការងារ និងមន្ទីរការងារប្រចាំខេត្តនីមួយៗ ធ្វើការស៊ើបអង្កេតទៅលើភាពផ្សេងគ្នានេះ ហើយធានាថាកម្មករនិយោជិតទទួលបានប្រាក់ឧបត្ថម្ភពេញលេញដែលត្រូវ ទូទាត់ក្នុងកំឡុងពេលព្យួរការងារនោះ ។ 

 

សម្រាប់ព័ត៌មានបន្ថែម៖

លោក លី ផាទ្រីក ទីប្រឹក្សាផ្នែកច្បាប់ ០១១ ៦៦១ ០៨១ (ប្រព័ន្ធ WhatsApp ឬ Telegram)

ទាញយកឯកសារនេះជាភាសារខ្មែរ

ទាញយកឯកសារនេះជាភាសារអង់គ្លេស

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...