សង្គមស៊ីវិលថា ពលករខ្មែរមកពីថៃកំពុងប្រឈមបញ្ហាបាត់បង់ការងារ និងកង្វះស្បៀងអាហារ

17
សីហា

សង្គមស៊ីវិលថា ពលករខ្មែរមកពីថៃកំពុងប្រឈមបញ្ហាបាត់បង់ការងារ និងកង្វះស្បៀងអាហារ

ប្រភព៖ RFI

អង្គការ​សង្គមស៊ីវិល​បានបង្ហាញ​ក្តីព្រួយបារម្ភ​ខ្លាំងទៅលើ​ផ្នែកសុខមាលភាព ​និងបញ្ហាសេដ្ឋកិច្ច​គ្រួសារ​របស់​ពលករខ្មែរ​ដែលវិល​ត្រឡប់​មកពីប្រទេស​ថៃវិញ​។​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និងសិទ្ធិមនុស្សហៅកាត់​ថាសង់ត្រាល់​បានលើកឡើងថា ​ពលករខ្មែរ​ទាំងនោះ​កំពុង​បាត់បង់ការងារ​ និងខ្វះខាតស្បៀង​អាហារ ​ហើយរដ្ឋាភិបាល​គួរតែមានការរៀបចំ​ជំនួយសង្គម​សមស្របណាមួយ​ដល់ពួកគេ​ ។​ ជុំវិញការលើកឡើងនេះ ​ក្រសួងការងារ​បានឆ្លើយតបវិញថា​ ពលករចំណាកស្រុក​គួរតែទៅស្វែងរក​ជំនួយសង្គមដែល​រដ្ឋាភិបាល​បានរៀបចំ​ និងងាកទៅទាញយក​ផលប្រយោជន៍​ពីវិស័យកសិកម្មវិ​ញព្រោះកម្ពុជា​មានសក្តានុលខ្ពស់​លើវិស័យនេះ​។

លំហូរពលករខ្មែរដែលសម្រុកមកពីប្រទេសថៃតាមច្រកអន្តរជាតិ និងច្រកល្បៀងនានាមានយ៉ាងតិច១ពាន់នាក់ក្នុងមួយថ្ងៃ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងបញ្ហាអត់ការងារធ្វើ។ នេះបើតាមការលើកឡើងរបស់លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស ។ ប៉ុន្តែលោកបញ្ជាក់ថា ពលករខ្មែរដែលមកដល់ប្រទេសកម្ពុជាវិញនៅពេលនេះ ពួកគេកំពុងជួបប្រទះវវិបត្តិធំៗចំនួន៤ រួមមានជាអាទិ៍ បញ្ហាបាត់បង់ការងារ បញ្ហាកង្វះស្បៀងអាហារ បញ្ហាសុខមាលភាព និងបំណុលធនាគារ។

ក្នុងនោះ បញ្ហាបំណុលធនាគារ គឺជាបញ្ហាធំមួយសម្រាប់ពួកគេ។ លោក ឃុន ថារ៉ូ បានលើកឡើងថា ពលករជាច្រើនកំពុងបាត់បង់ប្រាក់ចំណូលស្នើពាក់កណ្តាល និងខ្លះទៀតបាត់បង់ទាំងស្រុងដែលមិនមានថវិកាឯណាទៅសងបំណុលធនាគារ។ ក្នុងន័យនេះ លោកចង់ឱ្យរដ្ឋផ្តល់នូវកិច្ចគាំពារក្នុងការសម្របសម្រួល ឬពន្យាពេលបង់ប្រាក់ក្នុងពេលមួយជាក់លាក់ដល់ពួកគេ។

មិនតែប៉ុណ្ណោះ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្សរូបនេះក៏បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាគួររៀបចំជំនួយសង្គមក្នុងរយៈពេលខ្លី ផ្តល់ការធានាផ្តល់សេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាពជូនពលករ ដោះស្រាយផ្នែកបញ្ហាស្បៀងអាហារឱ្យបានត្រឹមត្រូវ និងជួយសម្រួលដល់បំណុលដែលពួកគាត់កំពុងជួបប្រទេះក្នុងពេលនេះ។

ឆ្លើយតបនឹងបញ្ហានេះ លោកហេង សួរ អ្នកនាំពាក្យរបស់ក្រសួងការងារបានបញ្ជក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃអង្គារនេះថា ពលករខ្មែរដែលកំពុងអត់ការងារធ្វើនៅពេលនេះ គឺពួកគាត់គួរតែងាកទៅចាប់យកឳកាសនៅក្នុងរបរក្នុងវិស័យកសិកម្មវិញ ដោយសារវិស័យនេះទោះស្ថិតក្នុងវិបត្តិកូវីដ១៩ ប៉ុន្តែការនាំចេញ និងខ្សែសង្វាក់ផលិតកម្មនៅមានលំនឹងជាធម្មតា។

ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាជំនួយសង្គមវិញ លោកហេង សួរ បានអះអាងថា ពលករដែលខ្វះខាតជីវភាពរស់នៅ គួរតែទៅធ្វើបច្ចុប្បន្នភាពពីបញ្ហានេះនៅភូមិ ឃុំដែលខ្លួនកំពុងរស់នៅ ដើម្បីទទួលបានកម្មវិធីសាច់ប្រាក់របស់រដ្ឋាភិបាលកម្ពុជា៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...