29
មេសា

សហព័ន្ធសហជីព សមាគម និងអង្គការសង្គមស៊ីវិលរៀបចំទិវាពលកម្មអន្តរជាតិ

សហព័ន្ធសហជីព សមាគម និងអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការក្នុងវិស័យការងារ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា មានកិត្តិយសសូមជម្រាបជូន សារព័ត៌មានជាតិ អន្តរជាតិ អង្គទូត និងអង្គការសង្គមស៊ីវិល ឲ្យបានជ្រាបថា យើងខ្ញុំទាំងអស់គ្នា នឹងរៀបចំទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣០ ក្រោមប្រធានបទ “សិទ្ធិកម្មករ និងសេរីភាពសមាគម” រយៈពេលមួយព្រឹកនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦។ កម្មវិធីនេះនឹងមានអ្នកចូលរួមចំនួន ១,៥០០នាក់ដែលមកពីវិស័យជាអាទិ៍ ឧស្សាកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ចំណីអាហារ សេវាកម្ម សេដ្ឋកិច្ចក្រៅប្រព័ន្ធ មន្ត្រីរាជការ-គ្រូបង្រៀន កម្មករធ្វើការតាមផ្ទះ កសិករ សំណង់ ទេសចរណ៍ និងយុវជន ដែលនឹងត្រូវបានរៀបចំជួបជុំគ្នាវេលាម៉ោង ៧:៣០នាទីព្រឹក នៅទីតាំង ពហុកីឡាដ្ឋានជាតិអូឡាំពិច ឆ្ពោះទៅ ក្រសួងការងារ ដោយមានការថ្លែងសារសំខាន់ៗពីសំណាក់កម្មករក្នុងវិស័យនីមួយៗ និងដាក់ញត្តិទៅកាន់ក្រសួងការងារ។
សូមអ្នកសារព័ត៌មានជាតិ អន្តរជាតិ អង្គទូត និងអង្គការសង្គមស៊ីវិលទាំងអស់ មេត្តាចូលរួមយកព័ត៌មាន និងសង្កេតការក្នុងកម្មវិធីនេះឲ្យបានច្រើនកុះករ។

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...